សំបុត្ររបស់លោកស៊ី អេស លូវីសា
ក្នុងខែកញ្ញា ឆ្នាំ១៩៦១ លោកហាវេយ ខាលសិន(Harvey Karlsen) គឺជាសិស្សវិទ្យាល័យម្នាក់ នៅសង្កាត់ប្រ៊ូកលីន ក្រុងញូយ៉ក។ កាលនោះគាត់បានសរសេរសំបុត្រផ្ញើទៅលោក ស៊ី អេស លូវីស(C.S. Lewis) នៅប្រទេសអង់គ្លេស។ លោកហាវេយ បានអានសៀវភៅរឿងដែលលោកលូវីសនិពន្ធ ដែលមានចំណងជើងថា សំបុត្ររបស់អារក្ស ហើយបានសួរគាត់ថា “ពេលអ្នកនិពន្ធសៀវភៅនេះ តើសាតាំងបានធ្វើទុក្ខអ្នកទេ? បើសិនជាវាបានធ្វើទុក្ខអ្នកមែន តើអ្នកបានធ្វើអ្វីខ្លះ ដើម្បីទប់ទល់នឹងវា?”
បីសប្តាហ៍ក្រោយមក លោកលូវីសក៏បានសរសេរសំបុត្រផ្ញើមកវិញ ដែលក្នុងនោះ គាត់បានបញ្ជាក់ថា គាត់នៅតែជួបការល្បួងជាច្រើន។ គាត់មានប្រសាសន៍ថា ពេលគាត់ជួបការល្បួងទាំងនោះ “ប្រហែលជា … ការសំខាន់បំផុត គឺយើងត្រូវតែបន្តសរសេរសៀវភៅនេះ ដោយគ្មានការបាក់ទឹកចិត្ត ទោះបីជាយើងច្រើនតែចាញ់ល្បួងមែន តែយើងត្រូវក្រោកឈរឡើង ហើយសូមការអត់ទោសពីព្រះ”។
កណ្ឌគម្ពីរសំបុត្រ ក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលសាវ័កយ៉ូហានបានសរសេរ មានពេញទៅដោយការលើកទឹកចិត្ត ឲ្យមានការទ្រាំអត់ ពេលជួបការល្បួង។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “កូនតូចៗ រាល់គ្នាអើយ ខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះទ្រង់បានអត់ទោសបាបរបស់អ្នករាល់គ្នាហើយ ដោយយល់ដល់ព្រះនាមទ្រង់ ឪពុករាល់គ្នាអើយ ខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះបានស្គាល់ព្រះ ដែលទ្រង់គង់នៅតាំងពីដើមរៀងមក កំឡោះរាល់គ្នាអើយ ខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នា ពីព្រោះបានឈ្នះមេកំណាចហើយ”(១យ៉ូហាន ២:១២-១៣)។
ទោះបីជាយើងកំពុងស្ថិតក្នុងវ័យណា…
ការស្តាប់បង្គាប់ គឺជា ការថ្វាយបង្គំព្រះ
ពេលដែលខ្ញុំកំពុងធ្វើដំណើរ ជាមួយក្រុមចម្រៀង មកពីសាលាវិទ្យាល័យគ្រីស្ទបរិស័ទ ខ្ញុំមានចិត្តសប្បាយរីករាយណាស់ ដែលបានឃើញសិស្សសាលាទាំងនោះ សរសើរដំកើងព្រះ នៅក្នុងការដឹកនាំកម្មវិធីថ្វាយបង្គំព្រះ នៅក្នុងព្រះវិហារ ដែលយើងបានមកធ្វើទស្សនៈកិច្ច។ តែមានការមួយ ដែលកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៀត ដែលបានកើតឡើងនៅកន្លែង ដែលនៅមិនឆ្ងាយពីព្រះវិហារនោះ។ ថ្ងៃមួយ សិស្សសាលាមួយក្រុមនេះ បានដឹងថា ស្រ្តីម្នាក់មិនមានលុយចាក់សាំងឡានទេ ហើយព្រះក៏បានប៉ះពាល់ចិត្តពួកគេ ឲ្យរ៉ៃប្រាក់ដង្វាយ សម្រាប់ជួយនាង។ ពួកគេក៏ប្រមូលបានប្រាក់ ដែលល្មមនឹងឲ្យនាងចាក់សាំងឡាននាង បានដល់ពីរបីលើក។
ការថ្វាយបង្គំ និងសរសើរដំកើងព្រះ ក្នុងព្រះវិហារ គឺជារឿងដ៏សំខាន់ ទន្ទឹមនឹងនោះ ការចេញទៅពិភពពិតខាងក្រៅ ហើយថ្វាយបង្គំទ្រង់ តាមរយៈការស្តាប់បង្គាប់ជាប្រចាំថ្ងៃ ក៏ជារឿងសំខាន់ណាស់ដែរ។ គំរូដ៏ល្អរបស់សិស្សសាលាទាំងនោះ បានបណ្តាលចិត្តយើង ឲ្យគិតពិចារណាអំពីជីវិតរបស់យើង។ តើយើងថ្វាយបង្គំព្រះតែនៅក្នុងព្រះវិហារទេឬ? ពុំនោះទេ តើយើងបន្តថ្វាយបង្គំទ្រង់ នៅខាងក្រៅព្រះវិហារទៀត ដោយការស្តាប់បង្គាប់ទ្រង់ នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើង ដោយស្វែងរកឱកាសបម្រើទ្រង់ឬទេ?
ក្នុងបទគម្ពីរ ១សាំយ៉ូអែល១៥ យើងឃើញថា ព្រះអម្ចាស់បានឲ្យស្តេចសូលធ្វើកិច្ចការមួយ ប៉ុន្តែ ទ្រង់បានធ្វើខុស(ខ.២០-២១) ដោយប្រើការថ្វាយបង្គំ(ការថ្វាយយញ្ញបូជា) ជាលេស សម្រាប់បន្តធ្វើខុស ដោយមិនស្តាប់បង្គាប់ព្រះទៅវិញ។ ព្រះទ្រង់ក៏បានឆ្លើយតបថា “ដែលស្តាប់បង្គាប់ នោះវិសេសលើសជាងយញ្ញបូជា”(ខ.២២)។
ការចូលរួមការថ្វាយបង្គំព្រះ នៅព្រះវិហារ គឺជាការប្រសើរណាស់ ប៉ុន្តែ សូមយើងអធិស្ឋានសូមឲ្យព្រះបង្ហាញយើង…
តើខ្ញុំមានកំណើត មកពីណា?
ខ្ញុំមានមិត្តភ័ក្រជនជាតិអាមេរិកស្បែកខ្មៅម្នាក់ ដែលមានអាយុ៧ឆ្នាំ ឈ្មោះ តូបៀស(Tobias)។ មានពេលមួយ គាត់បានសួរនូវសំណួរមួយ ដែលធ្វើឲ្យប៉ះពាល់ចិត្តខ្ញុំ ថា “ដោយសារអ័ដាំម និងនាងអេវ៉ា មានស្បែកសរ តើមនុស្សស្បែកខ្មៅកើតចេញពីណាមក?” ខ្ញុំក៏បានប្រាប់គាត់ថា យើងមិនដឹងថា ពួកគេមានស្បែកពណ៌អ្វីទេ ហើយខ្ញុំក៏សួរគាត់ថា តើហេតុអ្វីបានជាគាត់គិតថា ពួកគេមានស្បែកពណ៌សរ។ គាត់ក៏និយាយថា ពេលគាត់មើលសៀវភៅរឿងព្រះគម្ពីរ នៅព្រះវិហារ និងនៅបណ្ណាល័យ គាត់តែងឃើញរូបគំនូររបស់អ្នកទាំងពីរមានស្បែកសរជានិច្ច។ ខ្ញុំមានការស្រង៉ាកចិត្ត ហើយចង់ដឹង ថាតើគាត់បានគិតថា ខ្លួនគាត់មានតម្លៃតិចជាងមនុស្សស្បែកសរ ឬគិតថា ខ្លួនមិនមែនជាស្នាព្រះហស្តព្រះឬ ពេលដែលគាត់ឃើញរូបគំនូរបស់អ័ដាំម និងនាងអេវ៉ាមានស្បែកសរ ខណៈពេលដែលគាត់មានស្បែកខ្មៅនោះ។
មនុស្សទាំងអស់សុទ្ធតែមានដើមកំណើត នៅក្នុងព្រះដ៏ជាព្រះអទិករ ដូចនេះ មនុស្សយើងមានតម្លៃស្មើគ្នា។ គឺដូចដែលសាវ័កប៉ុលបាននិយាយប្រាប់អ្នកក្រុងអាថែនថា “ទ្រង់បានបង្កើតមនុស្សគ្រប់សាសន៍ពីឈាមតែ១ ឲ្យបាននៅពេញលើផែនដី ព្រមទាំងសំរេចកំណត់ពេលវេលា ដែលបានតាំងជាមុន និងព្រំទីលំនៅរបស់គេគ្រប់គ្នា”(កិច្ចការ ១៧:២៦)។ យើងរាល់គ្នាសុទ្ធតែ “កើតចេញពីឈាមតែមួយ”។ លោកដារ៉ែល បក់(Darrell Bock) បានសរសេរ នៅក្នុងសៀវភៅពន្យល់គម្ពីរកិច្ចការថា “អ្នកក្រុងអាថែនពិបាកនឹងទទួលយកការបញ្ជាក់ របស់សាវ័កប៉ុល នៅពេលនោះ ព្រោះពួកគេមានមោទនៈភាព ដោយបានចាត់ទុកខ្លួនឯងជាពូជសាសន៍ដែលខ្ពង់ខ្ពស់ជាងគេ ហើយបានហៅជាតិសាសន៍ដទៃទៀតថា មនុស្សព្រៃ”។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារយើងរាល់គ្នាជាកូនចៅជំនាន់ក្រោយរបស់ឪពុកម្តាយដំបូងរបស់យើង គឺអ័ដាំម…
ការការពារចិត្ត
អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំបានបង្រៀនព្រះបន្ទូល នៅក្នុងថ្នាក់រៀនព្រះគម្ពីរយុវជន ក្នុងពួកជំនុំប្រចាំតំបន់មួយកន្លែង ហើយខ្ញុំបានខិតខំពិចារណាអំពីបទគម្ពីរ យ៉ាងប្រុងប្រយ័ត្ន ដើម្បីត្រៀមឆ្លើយសំណួរផ្សេងៗ នៅក្នុងពេលបង្រៀន។ ក្រោយមក ក្នុងអំឡុងពេលឆមាសទី១ នៃការបង្រៀនរបស់ខ្ញុំ នៅសាលាព្រះគម្ពីរ ពេលខ្ញុំមានអាយុ៤០ឆ្នាំ មានពេលមួយ ខ្ញុំក៏បានដឹងខ្លួនថា ខ្ញុំបានផ្តល់នូវចម្លើយមិនត្រឹមត្រូវ ចំពោះសំណួរដែលស្រ្តីម្នាក់បានសួរចេញពីចិត្ត ក្នុងពេលបង្រៀននៅថ្ងៃមួយ។ ខ្ញុំដឹងច្បាស់ថា ចម្លើយរបស់ខ្ញុំ នៅថ្ងៃនោះ បាននាំឲ្យគាត់មានការធ្លាក់ទឹកចិត្ត អស់រយៈពេល២ឆ្នាំមកហើយ ដូចនេះ ដើម្បីឲ្យគាត់មានអារម្មណ៍ល្អឡើងវិញ ខ្ញុំមានចិត្តអន្ទះសារចង់ ប្រាប់គាត់ថា ខ្ញុំបានឆ្លើយខុសហើយ។
ខ្ញុំក៏ប្រញាប់ត្រឡប់មកផ្ទះវិញ ហើយទូរស័ព្ទទៅគាត់ ដើម្បីសុំអភ័យទោស សម្រាប់កំហុសរបស់ខ្ញុំ។ គាត់ក៏មិនបាននិយាយអ្វីអស់មួយសន្ទុះ ហើយក៏បញ្ចេញសម្លេងរបៀបឆ្ងល់ថា “សុំទោស ខ្ញុំមិនបានចាំពីបញ្ហានោះទេ នៅពេលនេះ”។ ពេលឮគាត់និយាយដូចនេះ ខ្ញុំក៏បានដឹងថា គាត់មិនបានចាំពីរឿងនោះ ហើយក៏មិនបានពិបាកចិត្តដោយសាររឿងនេះដែរ។ គឺនៅពេលនោះហើយ ដែលខ្ញុំបានដឹងថា ព្រះទ្រង់តែងតែការពារសេចក្តីពិតរបស់ទ្រង់ នៅពេលដែលយើងមានការលូតលាស់ នៅក្នុងការយល់ដឹងព្រះបន្ទូលទ្រង់។ ខ្ញុំសូមអរព្រះគុណព្រះ ដែលបានការពារចិត្តរបស់ស្ត្រីម្នាក់នេះ មិនឲ្យរងគ្រោះ ដោយសារការឆ្លើយខុសនោះ។
យើងជាមនុស្ស ហើយជួនកាល យើងនិយាយខុស ពេលដែលយើងចែកចាយព្រះបន្ទូលព្រះ ដល់អ្នកដទៃ។ ប៉ុន្តែ យើងមានកាតព្វកិច្ចស្វែងយល់អំពីសេចក្តីពិតរបស់ទ្រង់ ហើយត្រូវមានការប្រុងប្រយ័ត្ន ពេលដែលយើងចែកចាយអំពីសេចក្តីពិត(២ធីម៉ូថេ ២:១៥)។…
ការនាំមុខ
សៀវភៅរឿង បងប្អូនរួមអាវុធ ដែលលោកស្ទីហ្វិន អេមប្រូស(Stephen Ambrose) បាននិពន្ធ បាននិយាយផ្តោតទៅលើដំណើរជីវិតរបស់កងពលតូចអ៊ីហ្ស៊ី(Easy)នៃកងទ័ពអាមេរិក ដែលរាប់ចាប់ពីការហ្វឹកហាក់របស់ពួកគេ នៅរដ្ឋចចជា(Georgia) មកដល់ពេលសម្រុកចូលខេត្តនរមែនឌី នៅថ្ងៃឌីដេយ(D-Day នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៤៤) ហើយរហូតមកដល់ចុងបញ្ចប់នៃរឿងនេះ ដែលនិយាយអំពីការបញ្ចប់នៃសង្រ្គាមលោកលើកទីពីរ។ ក្នុងសម័យសង្រ្គាមដ៏យូរនោះ លោកមេបញ្ជាការរីឆាត វីនធ័រ(Richard Winters) ជាអ្នកដឹកនាំកងពលតូចអ៊ីហ្ស៊ី។ លោកវីនធ័រ ជាមេបញ្ជាការដ៏ល្អម្នាក់ ព្រោះគាត់តែងនាំមុខពលទាហានរបស់គាត់ នៅក្នុងសមរភូមិជានិច្ច។ ពេលកំពុងប្រយុទ្ធគ្នា កងទ័ពរបស់គាត់ច្រើនតែឭគាត់និយាយថា “មកតាមខ្ញុំ!”។ មេបញ្ចាការដទៃទៀត ប្រហែលជាចូលចិត្តបញ្ជាពីខាងក្រោយទ័ពរបស់ខ្លួន ដោយកុំឲ្យមានគ្រោះថ្នាក់ ប៉ុន្តែ ពេលដែលកងពលរបស់គាត់ចូលសមរភូមិ គាត់តែងតែនាំមុនពួកគេមិនដែលខានឡើយ។
ព្រះយេស៊ូវជាអ្នកដឹកនាំដ៏ពិត សម្រាប់កូនស្ងួនភា្ញរបស់ទ្រង់។ ទ្រង់ជ្រាបថា យើងត្រូវការអ្វី ហើយតើមានចំណុចណា ដែលយើងងាយរងគ្រោះបំផុត។ ការដឹកនាំរបស់ទ្រង់ បានធ្វើឲ្យបទគម្ពីរទំនុកដំកើង ជំពូក២៣ ក្លាយជាបទចម្រៀងដែលគេស្រឡាញ់បំផុត នៅក្នុងចំណោមបទទំនុកដំកើង ក្នុងព្រះគម្ពីរ។ ក្នុងខ.២ ស្តេចដាវីឌបានមានប្រសាសន៍ថា អ្នកគង្វាល “ឲ្យខ្ញុំដេកសំរាកនៅទីមានស្មៅខៀវខ្ចី ទ្រង់នាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនៗ” ហើយទ្រង់មានបន្ទូលថែមទៀតក្នុងខ.៣ ថា “ទ្រង់កែព្រលឹងខ្ញុំឡើងវិញ ទ្រង់នាំខ្ញុំទៅតាមផ្លូវសុចរិត ដោយយល់ដល់ព្រះនាមទ្រង់”។ ទំនុកនេះបានបង្ហាញ ពីមូលហេតុដែលទ្រង់យកព្រះទ័យទុកដាក់ចំពោះយើងទាំងស្រុង។ យើងនៅតែអាចដើរតាមទ្រង់ជានិច្ច មិនថាតែនៅពេលដែលយើងមានចិត្តស្រស់ស្រាយ និងមានកម្លាំងឡើយ(“ទឹកហូរគ្រឿនៗ”)…
លើសពីពត៌មាន
តើកិរិយ៉ារបស់មនុស្សមានការប្រែប្រួល ដោយរបៀបណា? នៅក្នុងសៀវភៅ ដែលមានចំណងជើងថា “សត្វដែលមានសង្គម” ដែលលោកដាវីឌ ប្រ៊ូក(David Brooks) បាននិពន្ធ គាត់បានកត់សំគាល់ឃើញថា អ្នកជំនាញមួយចំនួន បានមានប្រសាសន៍ថា មនុស្សយើងគ្រាន់តែត្រូវការការបង្រៀន អំពីគ្រោះថ្នាក់ក្នុងរយៈពេលវែង ដែលនឹងកើតឡើងពីអាកប្បកិរិយ៉ាអាក្រក់។ ឧទាហរណ៍ “ការជក់បារីអាចនាំឲ្យកើតជម្ងឺមហារីក។ ការផឹតក្បត់បំផ្លាញគ្រួសារ ហើយការកុហក់បំផ្លាញការទុកចិត្ត។ ដូចនេះ យើងអាចសន្និដ្ឋានបានថា ពេលដែលយើងរំឭកអ្នកដទៃ ឲ្យភ្ញាក់ដឹងខ្លួនពីភាពល្ងង់ខ្លៅ នៃអាកប្បកិរិយ៉ារបស់ពួកគេ នោះពួកគេអាចមានចិត្តចង់ឈប់ធ្វើការទាំងនោះ។ គេយល់ថា ហេតុផល និងបំណងចិត្តរបស់មនុស្ស គឺជាកត្តាដ៏សំខាន់ នៅក្នុងការធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ និងដើម្បីគ្រប់គ្រងខ្លួនឯង។ ប៉ុន្តែ ទ្រឹស្តីទាំងនេះ សុទ្ធតែមិនអាចបង្ហាញថា មានប្រសិទ្ធិភាព”។ និយាយរួម បើយើងគ្រាន់តែប្រាប់ពត៌មាន ដើម្បីឲ្យពួកគេភ្ញាក់ខ្លួន នោះមិនទាន់គ្រប់គ្រាន់ល្មមនឹងអាចកែប្រែអាកប្បកិរិយ៉ារបស់មនុស្សបានឡើយ។
ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងចង់មានការលូតលាស់ និងការផ្លាស់ប្រែខាងវិញ្ញាណ។ កាលពីជាង២ពាន់ឆ្នាំមុន ព្រះយេស៊ូវបានប្រាប់សិស្សទ្រង់ ពីរបៀបដែលយើងអាចមានការលូតលាស់ និងផ្លាស់ប្រែខាងវិញ្ញាណ។ គឺដូចដែលទ្រង់បានមានបន្ទូលថា “ចូរនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នករាល់គ្នាចុះ ប្រៀបដូចជាខ្នែង បើមិននៅជាប់នឹងគល់ នោះពុំអាចនឹងបង្កើតផលដោយឯកឯងបានទេ ដូច្នេះ អ្នករាល់គ្នាក៏ពុំបានដែរ លើកតែនៅជាប់នឹងខ្ញុំ”(យ៉ូហាន ១៥:៤)។ ព្រះយេស៊ូវជាដើមទំពាំងបាយជូរ ហើយយើងដែលជាអ្នកដើរតាមទ្រង់ ជាខ្នែង។ បើសិនជាយើងមានចិត្តស្មោះត្រង់មែន…
ការមមុលទៅមុខ
នៅឯសន្និសិទបុរសគ្រីស្ទបរិស័ទ ខ្ញុំបានជជែកជាមួយមិត្តភ័ក្ររបស់ខ្ញុំ ឈ្មោះ ខ្លាយ(Clyde) ដែលបានលើកទឹកចិត្ត ហើយបង្រៀនខ្ញុំជាលក្ខណៈបុគ្គល អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ គាត់បានមកចូលរួមសន្និសិទនេះជាមួយនឹងយុវជនពីរនាក់ មកពីប្រទេសចិន ដែលទើបតែទទួលជឿព្រះ ហើយមានការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះមិត្តភាពដ៏ស្មោះត្រង់ និងជំនួយខាងវិញ្ញាណដែលគាត់បានផ្តល់ឲ្យពួកគេ។ គាត់មានអាយុជិត ៨០ឆ្នាំហើយ គាត់និយាយ ដោយទឹកមុខរីករាយថា “ខ្ញុំមិនដែលមានចិត្តរំភើបរីករាយ ដូចនៅពេលដែលខ្ញុំបានស្គាល់ និងស្រឡាញ់ព្រះគ្រីស្ទ ក្នុងពេលសព្វថ្ងៃឡើយ”។
សំបុត្រដែលសាវ័កប៉ុល បានសរសេរផ្ញើរទៅពួកជំនុំ នៅក្រុងភីលីព បានបង្ហាញនូវទឹកចិត្ត និងគោលបំណង ដែលមិនចេះអន់ថយ ទៅតាមពេលវេលា គឺដូចដែលគាត់បានមានប្រសាសន៍ថា “ដើម្បីឲ្យខ្ញុំបានស្គាល់ទ្រង់ និងព្រះចេស្តានៃដំណើរដែលទ្រង់រស់ឡើងវិញ ហើយនិងសេចក្តីប្រកបក្នុងការរងទុក្ខរបស់ទ្រង់ ព្រមទាំងត្រឡប់ទៅដូចជាទ្រង់ក្នុងសេចក្តីស្លាប់ផង”(ភីលីព ៣:១០)។ ទំនាក់ទំនងដែលសាវ័កប៉ុលមាន ជាមួយព្រះយេស៊ូវ បានចាក់ឫស ហើយដុះចេញជាផលផ្លែនៃចិត្តឆេះឆួល នៅក្នុងការនាំអ្នកដទៃឲ្យទទួលជឿទ្រង់។ គាត់មានអំណរ នៅក្នុងការផ្សាយដំណឹងល្អ ហើយមានការលើកទឹកចិត្ត ពេលដែលអ្នកដទៃមានចិត្តក្លាហាន កាន់តែខ្លាំង ដោយសារការអ្វើដែលបានកើតឡើងចំពោះគាត់(១:១២-១៤)។
បើគោលដៅរបស់យើង គ្រាន់តែជាការធ្វើការងារបម្រើព្រះអម្ចាស់ នោះយើងអាចខ្សោះល្វើយ នៅក្នុងដំណើររបស់យើង។ តែបើសិនជាយើងមានគោលបំណង ចង់ស្គាល់ព្រះគ្រីស្ទ និងស្រឡាញ់ទ្រង់ឲ្យកាន់តែខ្លាំង ដូចសាវ័កប៉ុល និងលោកខ្លាយដែរ នោះយើងនឹងបានដឹងថា ទ្រង់នឹងឲ្យយើងមានកម្លាំងឡើង ដើម្បីប្រកាស់ប្រាប់អ្នកដទៃ ឲ្សស្គាល់ទ្រង់ដែរ។ សូមយើងបន្តមមុលទៅមុខ ដោយកម្លាំង…
ពាក្យរបស់មនុស្សមានប្រាជ្ញា
សព្វថ្ងៃនេះ ខ្ញុំមានអាយុជាង៦០ឆ្នាំហើយ ខ្ញុំបានរំឭកឡើងវិញ អំពីអ្នកដឹកនាំខាងវិញ្ញាណទាំង ឡាយ ដែលបានជះឥទ្ធិពលល្អ មកលើជីវិតខ្ញុំ។ កាលខ្ញុំនៅរៀននៅសាលាព្រះគម្ពីរ ព្រះប្រើគ្រូបង្រៀនព្រះគម្ពីរសញ្ញាចាស់ ដើម្បីធ្វើឲ្យខ្ញុំស្រឡាញ់ចូលចិត្តព្រះបន្ទូលទ្រង់។ គ្រូបង្រៀនភាសាក្រិករបស់ខ្ញុំ បានប្រើវិធីសាស្រ្តបង្រៀនល្អៗ ដើម្បីជំរុញឲ្យខ្ញុំបញ្ចប់ការសិក្សាព្រះគម្ពីរសញ្ញាថ្មី យ៉ាងជោគជ័យ។ ហើយពេលដែលខ្ញុំចាប់ផ្តើមបម្រើការជាគ្រូគង្វាលជាលើកដំបូង គ្រូគង្វាលជាន់ខ្ពស់របស់ខ្ញុំ បានដឹកនាំខ្ញុំនៅក្នុងការធ្វើកិច្ចការសំខាន់ៗ ដើម្បីជួយអ្នកដទៃ ឲ្យលូតលាស់ខាងវិញ្ញាណ។ និយាយរួម គ្រូបង្រៀនទាំងនេះ សុទ្ធតែបានលើកទឹកចិត្តខ្ញុំ តាមរបៀបខុសៗគ្នា។
ស្តេចសាឡូម៉ូនធ្វើការស្វែងយល់ប្រកបដោយប្រាជ្ញា អំពីរបៀបដែលអ្នកដឹកនាំអាចជួយឲ្យយើងមានការរីកលូតលាស់ គឺដូចដែលទ្រង់បានមានបន្ទូលថា “ពាក្យរបស់មនុស្សមានប្រាជ្ញា ធៀបដូចជាជន្លួញ ហើយពាក្យរបស់ពួកអ្នក ដែលប្រមូលកត់ទុកពាក្យប្រាជ្ញនោះក៏ដូចជាដែកគោលបោះភ្ជាប់ ជាពាក្យដែលមកពីអ្នកគង្វាលតែ១”(សាស្តា ១២:១១)។ គ្រូខ្លះបានប្រើពាក្យ ដែលប្រៀបបាននឹងជន្លួញ ដែលជួយជម្រុញយើង គ្រូខ្លះទៀតជួយសង់មូលដ្ឋានគ្រឹះខាងវិញ្ញាណដ៏រឹងមាំ នៅក្នុងជីវិតយើង។ ហើយមានគ្រូខ្លះទៀត គឺជាគ្រូគង្វាលដែលមើលថែរយើង ដោយស្តាប់យើងយ៉ាងយកចិត្តទុកដាក់ ពេលដែលយើងមានការឈឺចាប់។
ព្រះគ្រីស្ទទ្រង់ជាអ្នកគង្វាលល្អ ដែលបានប្រទាននូវអំណោយទានផ្សេងៗ ដល់អ្នកដឹកនាំ ដូចជា អំណោយទាន លើកទឹកចិត្ត បង្កើត និងមើលថែរពួកជំនុំ។ ទ្រង់សព្វព្រះទ័យឲ្យយើងបន្ទាបខ្លួន និងមានសេចក្តីស្រឡាញ់ចំពោះអ្នកដទៃជានិច្ច ទោះយើងជាអ្នកដឹកនាំ ឬជាអ្នកដែលរៀនសូត្រពីអ្នកដឹកនាំក៏ដោយ។ យើងពិតជាមានអភ័យឯកសិទ្ធិពិសេសណាស់ ដែលអ្នកគង្វាលរបស់យើង បានដឹកនាំ និងប្រើយើង ឲ្យលើកទឹកចិត្តអ្នកដទៃ នៅពេលដែលពួកគេកំពុងដើរជាមួយទ្រង់។–Dennis…
ការបង្ហាញ និងការប្រាប់
បើអ្នកបានរៀននៅក្នុងវគ្គសិក្សាជំនាញសរសេរ ឬចូលរួមនៅក្នុងសន្និសិទអ្នកនិពន្ធ អ្នកប្រហែលជាបានឮគេបង្រៀនថា “ចូរកុំគ្រាន់តែនិយាយប្រាប់ តែចូរបង្ហាញផង”។ បានសេចក្តីថា ចូរ “បង្ហាញ” អ្នកអានរបស់អ្នក អំពីសេចក្តីដែលអ្នកចង់ឲ្យពួកគេដឹង ចូរកុំគ្រាន់តែនិយាយប្រាប់ពួកគេឡើយ។ ឬអាចនិយាយបានម្យ៉ាងទៀតថា ចូរកុំគ្រាន់តែប្រាប់អ្នកអានរបស់អ្នក អំពីការអ្វីដែលអ្នកបានធ្វើឡើយ ចូររៀបរាប់អំពីរបៀបដែលអ្នកធ្វើការនោះផង។
មូលហេតុដែលយើងច្រើនតែនិយាយប្រាប់អ្នកដទៃ ជាជាងបង្ហាញពួកគេ នោះគឺដោយសារការនិយាយប្រាប់មានភាពងាយស្រួល ហើយលឿនជាងការបង្ហាញ។ កាលណាយើងបង្ហាញពីរបៀបដែលយើងធ្វើអ្វីមួយ យើងត្រូវចំណាយពេល និងកម្លាំង។ នៅក្នុងការបង្រៀនសិស្ស ការនិយាយប្រាប់សិស្ស អំពីកំហុសដែលពួកគេមាននៅក្នុងការធ្វើអ្វីមួយ គឺមានភាពងាយស្រួលជាងការបង្ហាញពួកគេ អំពីរបៀបធ្វើកិច្ចការនោះឲ្យបានត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ ការបង្រៀនមានប្រសិទ្ធិភាពជាង នៅពេលដែលគ្រូប្រាប់សិស្ស ពីរបៀបធ្វើកិច្ចការនោះឲ្យបានត្រឹមត្រូវ។
អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ដែលជនជាតិយូដាមានក្រឹត្យវិន័យ ដែលប្រាប់ពួកគេអំពីការដែលត្រូវធ្វើ និងការដែលមិនត្រូវធ្វើ នៅក្នុងការរស់នៅ។ ប៉ុន្តែ ក្រោយមកព្រះយេស៊ូវបានយាងមក ហើយបង្ហាញពួកគេពីរបៀបរស់នៅ ក្នុងជីវិតដែលព្រះបានប្រាប់ពួកគេឲ្យរស់នៅទាំងពីយូរមកហើយនោះ។ ព្រះយេស៊ូវមិនគ្រាន់តែមានបន្ទូលថា “ចូរបន្ទាបខ្លួន”ប៉ុណ្ណោះឡើយ តែថែមទាំងបានបន្ទាបព្រះអង្គទ្រង់ ទុកជាគំរូផងដែរ(ភីលីព ២:៨)។ ទ្រង់មិនគ្រាន់តែមានបន្ទូលថា “ចូរអត់ទោសឲ្យអ្នកដទៃ” ប៉ុណ្ណោះឡើយ តែថែមទាំងបានអត់ទោសឲ្យយើង(កូល៉ុស ៣:១៣)។ ម្យ៉ាងទៀត ទ្រង់មិនគ្រាន់តែបានមានបន្ទូលថា “ចូរស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងរបស់អ្នក” តែប៉ុណ្ណោះឡើយ តែថែមទាំងបានបង្ហាញសេចក្តីស្រឡាញ់ តាមរយៈការអ្វីដែលទ្រង់បានធ្វើសម្រាប់យើងរាល់គ្នា(យ៉ូហាន ១៥:១២)។
គំរូដ៏គ្រប់លក្ខណ៍ នៃសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ…
គួរឲ្យធុញណាស់
កាលកូនរបស់យើងនៅវ័យជំទង់ យើងបានពិភាក្សាគ្នា បន្ទាប់ពីកម្មវិធីជួបជុំរបស់យុវជនបានបញ្ចប់។ ខ្ញុំបានសួរពួកគេថា “តើកម្មវិធីយុវជនកាលពីល្ងាចមិញ សប្បាយទេ?” ពួកគេតបថា “គួរឲ្យធុញណាស់”។ ជាច្រើនសប្តាហ៍ក្រោយមក ខ្ញុំនៅតែឮពួកគេនិយាយពាក្យដដែល ដូចនេះខ្ញុំក៏បានសម្រេចចិត្តទៅមើលកម្មវិធីនោះ ដោយខ្លួនឯង។ ខ្ញុំក៏បានចូលទៅក្នុងកន្លែងហាត់កីឡា ដែលពួកយុវជនបានប្រើជាកន្លែងធ្វើកម្មវិធី ហើយខ្ញុំក៏បានមើលពួកគេ។ ខ្ញុំឃើញពួកគេចូលរួម ដោយមានការសើចសប្បាយ ការស្តាប់ ដូចនេះ ពួកគេកំពុងតែសប្បាយណាស់។ នៅពេលយប់នោះ តាមផ្លូវត្រឡប់មកផ្ទះវិញ ខ្ញុំបានសួរពួកគេអំពីកម្មវិធីល្ងាចនោះទៀត ហើយពួកគេនៅតែនិយាយដូចមុនថា “គួរឲ្យធុញណាស់”។ ខ្ញុំក៏តបពួកគេថា “ប៉ាក៏បាននៅទីនោះដែរ ប៉ាឃើញកូនសប្បាយខ្លាំងណាស់!” ពួកគេក៏ឆ្លើយថា “ប្រហែលជា ពេលនោះកម្មវិធីមិនសោះកក្រោះ ដូចសព្វដងទេចឹង”។
ខ្ញុំក៏បានទទួលស្គាល់ថា ពួកគេបានទទួលរងសម្ពាធពីមិត្តភ័ក្រ ហើយខ្លាចគេមើលមក មិនឃើញពួកគេមិនមានភាពសប្បាយរីករាយ បានជាពួកគេចេះតែបដិសេធថា ពួកគេមិនអរសប្បាយនឹងកម្មវិធីយុវជននោះឡើយ។ ដូចនេះ ខ្ញុំក៏ត្រូវសួរខ្លួនឯងផងដែរថា តើខ្ញុំខ្លាចគេមើលមក ឃើញខ្ញុំមានភាពអសប្បាយពេក ចំពោះការខាងវិញ្ញាណ ដូចពួកគេដែរឬ?
ជាការពិតណាស់ ក្នុងសកលលោកនេះ គ្មានអ្វីដែលសក្តិសមនឹងឲ្យយើងមានចិត្តក្លៀវក្លា ជាងការដែលបានដឹងថា ព្រះគ្រីស្ទជានរណា ហើយទ្រង់បានធ្វើការអ្វីខ្លះសម្រាប់យើងនោះឡើយ។ ព្រះយេស៊ូវបានមានបន្ទូលថា “ខ្ញុំបានមក ដើម្បីឲ្យវារាល់គ្នាមានជីវិត ហើយឲ្យមានជីវិតនោះពេញបរិបូរផង”(យ៉ូហាន ១០:១០)។ ការនេះគឺផ្ទុយនឹងភាពធុញទ្រាន់! ទោះជាយើងកំពុងស្ថិតក្នុងវ័យណាក៏ដោយ ក៏យើងនៅតែអាចអរសប្បាយនឹងអំណោយ ដែលព្រះសង្រ្គោះបានប្រទានដល់យើង។ អំណោយនោះ…